(The English version is available after the Khmer text)

បន្ទាប់ពីលទ្ធផលប្រលងបាក់ឌុបត្រូវបានប្រកាសរួចរាល់ហើយនោះ សិស្សានុសិស្ស​នឹងកំពុង​ស្វែងយល់ពីដំណើរផ្លូវឆ្ពោះទៅអនាគតរបស់ខ្លួនជាក់ជាមិនខាន។ អាស្រ័យហេតុនេះហើយ ខ្ញុំសូមចូលរួមចែករំលែកនូវបទពិសោធន៍ជីវិតផ្ទាល់ខ្លួនជូនដល់ប្អូនៗសម្រាប់ពិចារណា៖

ទស្សនរបស់ខ្ញុំ៖ ហ៊ានសុបិន្ត និងហ៊ានផ្លាស់ប្តូរ

Your life pathway can be blur yet you have to move on to the direction you are envisioned. (Photo by the author in 2013 at Rubber Plantation in Kampong Cham Pronvince). (cc-2013, Sopheap Chak)

Your life pathway can be blur yet you have to move on to the direction you are envisioned. (Photo by the author in 2013 at Rubber Plantation in Kampong Cham Pronvince). (cc-2013, Sopheap Chak)

ខ្ញុំធ្លាប់មានសុបិន្តតាំងពីវ័យកុមារអាយុប្រហែលជា ៣ ឆ្នាំថា ចង់ក្លាយខ្លួនជា​វេជ្ជបណ្ឌិតដែលប្រើប្រាស់ដៃឆ្វេងដ៏ល្បីល្បាញមួយរូប ដើម្បី​ព្យាបាល​ពលរដ្ឋ​ក្រីក្រ។  ដោយសារ​តែ​ខ្ញុំជាអ្នកសរសេរដៃឆ្វេង ខ្ញុំតែងមានទស្សនវិស័យបែបនេះ ហើយ​ខ្ញុំរៀនពូកែខាង​ជីវសាស្ត្រ តែខ្ញុំមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីប្រលូកក្នុងវិស័យនេះទេ ដោយសារ​ខ្ញុំ​ពុំមាន​សាច់ញាតិ​ដែលប្រកបអាជីពខាងវេជ្ជសាស្រ្ត ហើយក៏គ្មានអ្នកផ្តល់ប្រឹក្សាថាត្រូវសិក្សា​ភាសារ​បារាំងពី ក្មេងដើម្បីអាចប្រលងជាប់សាលាពេទ្រនោះដែរ។ ពេលវេលាមួយនោះបាន​ចូល​មកដល់​ ហើយ​ខ្ញុំបានប្រឡងជាប់ខាងសាលាមធ្យមវេជ្ជសាស្ត្រ​ ដោយសមត្ថភាពរបស់​ខ្ញុំផ្ទាល់ (ដែលខ្ញុំពោលបែបនេះ ដោយសារសម័យនោះគឺភាគច្រើន​កាអី​ដែល​ជាប់​នោះ​ត្រូវ​បាន​គេ​ទិញ/សូករួច​បាត់ទៅហើយ) ​តែ​មិន​បាន​ជាប់​នៅ​សកល​វិទ្យាល័យ​​សុខាភិបាលនោះទេ។​

ឳពុកម្តាយរបស់ខ្ញុំបានផ្តល់យោបល់ថា ប្រសិនបើខ្ញុំនឹងប្រលូកក្នុងវិស័យនេះ នោះនឹងត្រូវចំណាយពេលវលាច្រើន​(ប្រហែល​ដល់​ទៅ​ ១០ ឆ្នាំ​ដែល​អាច​នឹង​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​បាន) និងធនធានថិវកាច្រើនណាស់។ ដោយសារតែធនធានមានកម្រិត ខ្ញុំមិនមាន​ជម្រើសនោះឡើយ ក៏ប៉ុន្តែខ្ញុំក៏មិនបានសោកស្តាយអ្វីនោះដែរ ហើយខ្ញុំមានតែត្រូវអរគុណដល់​ឳពុកម្តាយរបស់ខ្ញុំ ដែលបានគាំទ្រ ជួយត្រួសត្រាយផ្លូវ ឲ្យខ្ញុំអាចឈានជើងលើផ្លូវជីវិតរបស់​ខ្ញុំ ​មកដល់ពេលនេះ ដោយខ្ញុំសម្រេចចូលធ្វើកម្មសិក្សាការី ជាមួយអង្គការសង្គមស៊ីវិលមួយ។ នោះ ជាវិថីដែលបានផ្លាស់ប្តូរទស្សនវិស័យរបស់ខ្ញុំទាំងស្រុង​មកដល់ពេលបច្ចុប្បន្ននេះ។ ខ្ញុំ​កំពុងតែរីករាយក្នុងអាជីពរបស់ខ្ញុំជាមួយអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយ​ខ្ញុំយល់ថា នេះជាខ្ញុំពិតប្រាកដ មិនមែនវេជ្ជបណ្ឌិតដែលខ្ញុំធ្លាប់បានស្រមៃនោះទេ។​

ទោះជាយ៉ាងនេះក្តី នៅពេលដែលខ្ញុំធ្វើការសាកល្បងក្រឡេកមើលទៅវិថីជីវិតខ្ញុំ ត្រង់ចំណុចដែលខ្ញុំត្រូវនឹងអាចជ្រើសរើសអាជីពជាវេជ្ជបណ្ឌិតនោះ ប្រហែលជាខ្សែជីវិតរបស់ខ្ញុំអាចនឹងមានការប្រែប្រួល ហើយខ្ញុំអាចនឹងពេញចិត្តនឹងជីវិតបែបនោះ ឬប្រហែលជាមិនពេញចិត្តក៏ថាបាន ហើយខ្ញុំតែងតែលេងសើចជាមួយក្រុមការងារខ្ញុំថា អ្នកដែលខ្ញុំស្គាល់ពេលនេះ អាចជាអតិថិជនដែលត្រូវការសេវាកម្មពេទ្ររបស់ខ្ញុំ ឬក៏ម្យ៉ាងទៀតនោះ ប្រហែលជាយើងនឹង​មិនអាចស្គាល់គ្នាផងក៏មិនដឹង។​

ខ្ញុំសង្ឃឹមថា បទពិសោធន៍មួយផ្នែកនៃជីវិតរបស់ខ្ញុំនេះ អាចសរបញ្ជាក់ដល់អ្នកគ្រប់គ្នាថា យើងអាចសុបិន្តនូវខ្សែជីវិតរបស់យើងបាន ហើយ​អាចធ្វើឲ្យខ្សែជីវិតនោះក្លាយជាការពិត​ត្រង់ចំណុចណាមួយ ប៉ុន្តែ​ក្នុងករណីដែលសុបិន្តរបស់អ្នកនឹងអាចត្រូវបានផ្លាស់ប្តូរនោះ ចូរអ្នកកុំអស់សង្ឃឹម ក្នុងការបន្តក្តីសុបិន្តរបស់អ្នកឲ្យសោះ។ អ្នកត្រូវហ៊ានបន្តសុបិន្ត​ដោយ​ធ្វើការត្រួតពិនិត្យឡើងវិញ ហើយ​ចាប់ផ្តើមធ្វើឲ្យសុបិន្តផ្សេងៗដទៃទៀតអាច​សម្រេចបាន​។ តើអ្នកណានឹងដឹងបាននោះ ថា​សុបិន្តដែលអ្នកធ្លាប់មានពីមុនមិនមែនជា​សុបិន្តពិតប្រាកដរបស់អ្នកឡើយ ហើយដរាបណាអ្នកអាចធ្វើឲ្យសុបិន្តនោះក្លាយជាការពិត​នោះហើយជាសុបិន្តពិតប្រាកដរបស់អ្នក៕

English Version:

After the recent high school examination result released, the students must be now seeking for their future path, I therefore would like to share a piece of lesson from my personal life with the hope that this can somehow contribute to your food of thought:

My Philosophy: Dare to Dream and Dare to Change

I had a dream since I was 3 years old that I could be a famous left handed doctor to help curing poor people. As I am a left handed writing type of person, I had that vision and I was good in biology yet I was not well prepared to jump into this major as I have no relatives who are doctors nor anyone could advise to study French in younger age. So when time come, I could only manage to pass the nursery examination on my own [referring to the climate that majority seats were already allocated with bribery], not the high level of medical university.

My parents advised me that it would take years (probably up to 10 years) with much financial resource to make my dream realized. With financial resource limited, I have no choice but I did not regret and I must thank my parents for supporting my life path to move on in another lane of dream, which was to start an internship with a civil society organization. It was the pathway that has changed my vision totally up to present time. I am now becoming obsessed with civil society work and social media platform and I have realized this is the real type of me, not the doctor I had dreaming about.

However, putting my life-path back to the intersection where I had turned my way to medical doctor career, probably other scenario would has happened and I may satisfied with myself or maybe not, and I kept making a joke around that probably those who have known me now maybe become one of my clients for medical service or we could not meet in this life-path.

This piece of shared lesson is aimed to prove that anyone of us can dream about our life and could make that dream come true at certain point but although your dream may have changed, do not feel discouraged to stop dreaming. You must continue revisit your dream and make another possible dream realize and who know, probably the dream you used to dream about is not the real dream or unless you make that happen.